
មេដឹកនាំកំពូលពីរនាក់ដែលមាន ប្រធានាធិបតីអាមេរិក លោក វីល ដេរីនជើ និងនាយករដ្ឋមន្រ្តី អង់គ្លេស លោក សេម ខ្លាក អ្នកទាំងពីរត្រូវធ្វើដំណើររួមគ្នាលើយន្ដហោះ អ៊ែហ្វស់វ័ន ដើម្បីបំពេញការងារសំខាន់រួមគ្នា តែត្រូវបានកុំឧក្រិដ្ឋជនបាញ់ប្រហារ ទម្លាក់យន្ដហោះ តែសំណាងល្អ អ្នកទាំងពីរនៅមានជីវិត។ លោកស្រី ឃើគ (Kirk) ដែលជាប្រធានាធិបតីស្ដីទី របស់អាមេរីកគឺជា អ្នកដែលនៅពីក្រោយរឿងនេះ ដែលគាត់ធ្វើការជាសម្ងាត់ជាមួយ មេជួញដូរអាវុធម្នាក់ឈ្មោះ វីកទ័រ ហ្រ្កេដូ ។ លោកស្រី ឃើគ មានគម្រោង បំផ្លាញសម្ព័ន្ធភាពនៅក្នុងអង្គការណាតូចចោល។ សេម និង ដេរីនជើ នៅសល់ ភ្នាក់ងារស៊ីអាយអេពិសេសម្នាក់ដែលអាចជួយពួកគាត់បាន គឺ អ្នកនាង ណូអេល។ ចាំមើល ថា ប្រធានាធិបតី ដេរីនជើ និងនាយករដ្ឋមន្រ្តី សេម អាចដោះស្រាយរឿងនេះបានឬយ៉ាងណា?