
ស្ទីវ រ៉ូជឺស (Steve Rogers) ដែលមានរូបរាងស្វិតតែក្លាហាន ហើយចង់ចូលបំរើទ័ពដើម្បីការពារប្រទេសក្នុងសង្គ្រាមលោកលើកទី២។គេក៏ត្រូវបានជ្រើសរើសឲ្យចូលរួមក្នុងគម្រោង “Super Soldier” ហើយបានក្លាយជាវីរបុរសមានកម្លាំង និងសមត្ថភាពលើសមនុស្សធម្មតា ដែលគេហៅថា Captain America។គេក៏បានធ្វើការប្រយុទ្ធប្រឆាំងនឹងអង្គការ Hydra ដឹកនាំដោយ Red Skull ដែលព្យាយាមប្រើថាមពល Tesseract ដើម្បីគ្រប់គ្រងពិភពលោក។